Wednesday, May 16, 2018

Atletico លើកពាន Europa League ខណៈ​ដែល Griezmann រក​បាន 2 គ្រាប់​ម្នាក់​ឯង

Atletico លើកពាន Europa League បាន​លើក​ពាន​ជា​លើក​ទី 3 ក្នុង​រយៈពេល 9 ឆ្នាំ​ចុង​ក្រោយ កាល​ពី​យប់​មិញ​នេះ ដោយ​យក​ឈ្នះ​គូ​ប្រជែង Marseille ក្នុង​លទ្ធផល 3 ទល់​នឹង 0។


ខ្សែប្រយុទ្ធសញ្ជាតិ​បារាំង Griezmann បាន​ស៊ុត​បើក​ឆាក 2 គ្រាប់​ម្នាក់​ឯង នៅ​នាទី 21 និង 49 ហើយ​មួយ​គ្រាប់​ចុង​ក្រោយ គឺ​ជា​គ្រាប់​បាល់​របស់​ប្រធាន​ក្រុម Gabi នៅ​នាទី 89។



គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​នេះ បាន​ធ្វើ​ឡើង​នៅ កីឡដ្ឋាន Parc Olympique Lyonnais ដែល​ផ្ទុក​អ្នក​គាំទ្រ​ជាង 50000 នាក់ ហើយ​ក៏​មាន​ការ​អបអរ​សាទរ​ដល់​ក្រុម​ទាំង 2 យ៉ាង​ខ្លាំង​ផង​ដែរ។



អត្ថបទដោយ៖ ជូលី